ថ្ងៃពុធ១៣រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ អ៊ឹម សុភឿន អនុប្រធានមន្ទីរ លោក ផុន មិថុនា អនុប្រធានការិ.ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ម៉ាង សំណាង មន្រ្តីការិ.កសិកម្មស្រុកសាលាក្រៅបានសម្របសម្រួលកិច្ចប្រជុំប្រមូលព័ត៌មានវាយតម្លៃគម្រោងកម្មវិធីបណ្តុះបណ្តាលដំណាំដំឡូងមីនៅក្នុងខេត្តជាប់ព្រំដែន ឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ជាមួយក្រុមការងារគម្រោងថៃ។ កសិករចូលរួមសរុប ១២ នាក់ ស្រី ១១ នាក់ នៅសហគមន៍ស្ទឹងកាច់ ឃុំស្ទឹងកាច់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម