ថ្ងៃពុធ៦ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ ២០១៩ លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី aspire ថ្នាក់ខេត្ត បានដឹកនាំក្រុមការងារ កម្មវិធី aspire ខេត្ត និងទីប្រឹក្សាកម្មវិធី aspire ថ្នាក់ខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាលើពង្រាងផែនការសកម្មភាព និងគម្រោងថវិកា សម្រាប់អនុវត្តឧបករណ៍ទាំង៥ របស់កម្មវិធី aspire ឆ្នាំ២០១៩ ដែលមានសមាសភាពចូលរួមពីក្រុមការងារ aspire មន្ទីរចំនួន ១០ នាក់ ស្រី ០១ នាក់ និងទីប្រឹក្សាកម្មវិធី aspire ថ្នាក់ខេត្តចំនួន៤ នាក់ ស្រី ០១ នាក់ នៅសាលប្រជុំតូច របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។ គោលបំណងៈ ១ យល់ច្បាស់អំពីសមាសធាតុ នៃអនុកម្មវិធីទាំង ៤ របស់កម្មវិធី aspire ២ យល់ច្បាស់អំពីការប្រើប្រាស់ ឧករណ៍ទាំង៥ ៣ មានការឯកភាពរួមអំពីផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០១៩
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម