ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ លោក ១.ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ទ្រី គឹមសុន, លោក ស៊ុយ មនអនុប្រធានការិយាល័យ និងលោក គង់ រាប មន្ត្រីបានចុះត្រួតពិនិត្យមើល ទីតាំងកសិដ្ឋានចិញ្ចឹមមាន់សាច់របស់លោកស្រី ឡោ ហ៊ុយជូ ដែលសហការជាមួយក្រុមហ៊ុន ស៊ីភី ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកំពុងស្នើសុំធ្វើលិខិតអនុញ្ញាតិបង្កើតកសិដ្ឋាន ដែលអនុលោមតាមប្រកាស លេខ ៥៤៩ ប្រក.កសក ចុះថ្ងៃទី ១២ខែធ្នូ ឆ្នាំ ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ចំណាត់ថ្នាក់ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វនិងការបង្កាត់ពូជសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម