ថ្ងៃចន្ទ១១ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០១៩ ខេត្តប៉ៃលិន៖ ក្រុមការងារ ASPIRE បានជួបប្រជុំពិភាក្សានិងឯកភាព កម្មវិធីការងារ និងផ្តោះប្តូរពីរបៀបសម្របសំរួលប្រមូលព័ត៌មាន និងបង្កើតបណ្តុំតាមភូមិគោលដៅ (ជំហ៊ាន១.២.៣) ក្នុងនោះ មានការប្រជុំពិនិត្យសម្រេចផែនការសកម្មភាព ដើម្បីអនុវត្តបណ្តុំសកម្មភាពផលិតកម្មកសិកម្ម ចំនួន៣៣ បណ្តុំ នៃតំបន់គោលដៅ ៨ឃុំ និង៩៩ ភូមិ ។ ដោយមានការអញ្ចើញចូលរួមពី លោកប្រធានគ្រប់គ្រងអនុកម្មវិធីខេត្ត និងផ្តល់អនុសាសន៌ប្រកប ដោយសារៈសំខាន់ លើដំណើរការអនុវត្ត ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម