ថ្ងៃពុធ០៥រោច កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ខែ កញ្ញា ឆ្នាំ ២០១៩ លោក សាយ សុផាត ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី aspire ខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់អាទិភាពគម្រោងផែនការសម្រាប់ប្រើប្រាស់ថវិការឆ្នាំ២០២០ នៃកម្មវិធី aspire របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនឆ្នាំ២០២០។ក្នុងគោលបំណងៈ ផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីកម្មវិធីASPIREឲ្យបានទូលំទូលាយ និង កំណត់ចាត់ អាទិភាពគម្រោង ឬ សកម្មភាពដែលឆ្លើយតបទៅនឹងតម្រូវការរបស់កិករមូលដ្ឋាន នៅខេត្តប៉ៃលិន សំរាប់ប្រើប្រាស់ថវិកាឆ្នាំ២០២០ នៃកម្មវិធីASPIRE របស់មន្ទីរកសិកម្មខេត្តប៉ៃលិន និងការធ្វើសុពលភាពនៃផែនការប្រើប្រាស់ថវិកាឆ្នាំ២០២០។ លទ្ធផលរំពឹងទុក ៖ នៅចុងបព្ចាប់នៃវគ្គផ្សព្វផ្សាយនេះ អ្នកចូលរួមទាំងអស់នឹងអាចៈ 1. យល់ច្បាស់អំពីគោលបំណងនៃកម្មវិធីASPIR 2. យល់ច្បាស់អំពីសមាសធាតុ នៃអនុកម្មវិធីទាំង៤របស់កម្មវិធី ASPIRE 3. យល់អំពីដំណើរការនៃការធ្វើសុពលភាពែនការប្រើប្រាស់ថវិកាឆ្នាំ២០២០ 4. កំណត់បាននូវអាទិភាពសកម្មភាព ឬគម្រោងសំរាប់ប្រើប្រាស់ថវិកាឆ្នាំ២០២០ នៃកម្មវិធីASPIREរបស់មន្ទីរកសិកម្មខេត្តប៉ៃលិនដែលអញ្ជើញមកពី គម្រោង aim ក្រុមប្រឹក្សាស្រុកសាលាក្រៅ ក្រុងប៉ៃលិន ក្រុមប្រឹក្សា និងស្មៀនគ្រប់ឃុំ មន្ទីរផែនការខេត្ត ទីចាត់ការវិនិយោគ និងអ្នកពាក់ព័ន្ធផ្សេងទៀត មានចូលរួមចំនួន ៥២ នាក់ស្រី ០៧ នាក់ កម្មវិធីប្រារព្ធនៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។