សកម្មភាពគាំទ្រការប្រើប្រាស់វិធីសាស្រ្តទាំង5 សម្រាប់រៀបចំផែនការសកម្មភាពនិងថវិកា និងការវាយតម្លៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
ចេញ​ផ្សាយ ២០ កញ្ញា ២០១៩
300

ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពគាំទ្រការប្រើប្រាស់វិធីសាស្រ្តទាំង5 សម្រាប់រៀបចំផែនការសកម្មភាពនិងថវិកា និងការវាយតម្លៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនៗ វិធីសាស្រ្តទាំង5 មាន៖ 1.កិច្ចសន្យាជួលអ្នកខាងក្រៅ 2.ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន 3.គាំទ្រសហគមន៍កសិកម្ម ឬអង្គការកសិករ 4.ការរៀនសូត្រពីកសិករទៅកសិករ 5.សេវាផ្សព្វផ្សាយសាធារណៈ ដែលក្នុងសកម្មភាពនាពេលនេះ មានមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនចូលរួមចំនួន១៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter