ថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ដ ០១រូប សហការជាមួយមន្រ្ដីថ្នាក់ក្រុង០១រូប ថ្នាក់ស្រុក០១រូប និងCEW ០២រូបបានចុះចងក្រងបង្កើតបណ្ដុំអាជីវកម្មកសិកម្មមៀនប៉ៃលិន ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ កសិករចូលរួមសរុប២៣នាក់ ស្រ្ដី០៥នាក់។ +លទ្ធផលបោះឆ្នោតថ្នាក់ដឹកនាំបណ្ដុំអាជីវកម្មកសិកម្មមៀនប៉ៃលិន -លោកស្រី អ៊ូ សុភាព ប្រធានបណ្ដុំ -លោក គង់ ឡេង អនុប្រធានបណ្ដុំ -លោក យូ សុគុណ រដ្ឋបាល និងហិរញ្ញវត្ថុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម