ចុះស្រង់ទិន្នន័យអំពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅរកទីផ្សារ (ASPIRE)
ចេញ​ផ្សាយ ១០ តុលា ២០១៩
245

ថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារសិក្សាទីផ្សារ ក.បានជួបសំភាសអ្នកប្រមូលទិញគោ០១នាក់ នៅភូមិសាស្រ្តឃុំស្ទឹងត្រង់គឺភូមគន្ធាងវ៉ា ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សម្រង់ទិន្នន័យបានរកឃើញថា៖ ទីផ្សារប៉ៃលិនត្រូវការគោច្រើន សម្រាប់ទីផ្សារយកទៅចិញ្ចឹម និងលក់ទៅឈ្មួញនាំចេញ និងសាច់ ។ទីផ្សារត្រូវការ ពី២០ ទៅ៣០គោ ក្នុង០១ថ្ងៃ ។ គោមានទីផ្សារល្អណាស់ ទិញបានភ្លាម លក់ភ្លែត ។ ការផ្គត់ផ្គង់ទីផ្សារប្រចាំថ្ងៃ គឺមិនគ្រប់គ្រាន់ទេ ។ ខ.បានជួបសំណេះសំណាល និងរាយការណ៍អំពីកម្មវិធី អាស្បាយ នៅខេត្តប៉ៃលិនង និងសុំការគាំទ្រ សហការ ជម្រាបជូនក្រុមប្រឹក្សាឃុំ នៅសាលឃុំស្ទឹងត្រូវ (អ្នកចូលរួម ៤នាក់ ក្នុងនោះមានមេឃុំចូលរួមផងដែរ។ គ.បានជួបពិភាក្សាជាមួួយសហគមន៌នៅភូមព្រៃសន្ទះ និងភូមិអូដូនតាលើ ៕ការពិភាក្សាស្វែងយល់ពីសក្តានុពល និងសិក្សាដកស្រង់បទពិសោធន៌ ដំណើរការបណ្តុំអជីវកម្ម របស់គម្រោងAIM. ដំណើរបណ្តុំមាន់នៅទីនោះហាក់បីដូចមិនទាន់ល្អរលូននៅឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter