សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តន៍ កម្មវិធី(Aspire) នឹងប្រគល់ ម៉ូតូម៉ាកSUZUKI SMASH ចំនួន២៤ គ្រឿង
ចេញ​ផ្សាយ ២៤ តុលា ២០១៩
300

ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានរៀមចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តន៍ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(Aspire) នឹងប្រគល់ ម៉ូតូម៉ាកSUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព២៤ ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ប្រគល់ជូនមន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់បំពេញបេសកម្មណែនាំពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីASPIREឲ្យបានទូលំទូលាយ និង ពង្រឹងភាពជាដៃគូជាមួយនឹងរដ្ឋ បាលថ្នាក់ក្រុមជាតិ និងអ្នកពាក់ព័ន្ធនានានៅជុំវិញខេត្ត ។កម្មវីធីនេះស្ថិតក្រោមអធិតីភាព ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនដោយមានការចូលរួមពី៖ - មន្ទីរជុំវិញខេត្ត - អភិបាលនៃគណៈអភិបាលក្រុង ស្រុក - មេឃុំ ចៅសង្កាត់ និង ស្មៀនឃុំ សង្តាត់ - មន្ត្រីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន - មន្ត្រីការិយាល័យជំនាញចំណុះមន្ទីរកសិកម្ម - មន្ត្រីផ្សព្វផ្សាយឃុំ សង្កាត់ - ទីប្រឹក្សាបច្ចេកទេសកម្មវិធីASPIRE និងវិស័យឯកជននានា សរុបចំនួន៨០នាក់ស្រី្ត២៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter