ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីAspire ស្រុកសាលាក្រៅ លោក ឡាយ ពិសិដ្ឋ មន្ត្រីកម្មវីធី Aspire ថ្នាក់ស្រុក និងភ្នាក់ងាផ្សព្វផ្សាយ បានរៀបចំ ប្រជុំពិភាក្សាជាមួយកសិករ សំខាន់ៗ ដើម្បីជ្រើសរើសកសិកគំរូ និងចុះពិនិត្យស្រង់ស្ថិតិប្រជាកសិករចិញ្ចឹមមាន់ស្រែ ត្រៀមបង្កើតបណ្តុះចិញ្ចឹមមាន់ស្រែ នៅក្នុងភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ជាលទ្ឋផល យើងជ្រើសរើសកសិករគំរូរបាន ២នាក់ -លោកស្រី តែ ប៊ុនងៀប -លោក ប៊ុន រឿន និងចុះពិនិត្យ ស្រង់ស្ថិតិប្រជាពលរដ្ឋចិញ្ចឹមបាន៣៥ គ្រួសាដើម្បីបង្កើតបណ្តុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម