កម្មវិធីAspire ស្រុកសាលាក្រៅ បានប្រជុំពិភាក្សាជាមួយកសិករ សំខាន់ៗ ដើម្បីជ្រើសរើស កសិកគំរូ
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
140

ថ្ងៃចន្ទ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីAspire ស្រុកសាលាក្រៅ បានប្រជុំពិភាក្សាជាមួយកសិករ សំខាន់ៗ ដើម្បីជ្រើសរើស កសិកគំរូ និងចុះពិនិត្យស្រង់ស្ថិតិប្រជាកសិករចិញ្ចឹមមាន់ស្រែ ត្រៀមបង្កើតបណ្តុះចិញ្ចឹមមាន់ស្រែ នៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ សមាសភាពចូលរួម ១- លោក ឡាយ ពិសិដ្ឋ មន្ត្រីកម្មវីធី Aspire ថ្នាក់ស្រុក ២-កញ្ញា កែវ ថន ភ្នាក់ងារ CEW ឃុំស្ទឹងកាច់ ៣-កញ្ញា ម៉ាង ផល្លា ភ្នាក់ងារ CEW ឃុំសង្កាត់ទូលល្វា ៤-អាជ្ញាធរភូមិ និងកសិករចិញ្ចឹមមាន់ចូលរួម 22នាក់ ចូលរួមសរុបបានចំនួន 25នាក់ ស្រី 7នាក់ ។ ជាលទ្ឋផល យើងជ្រើសរើសកសិករគំរូរបាន ២នាក់ -លោក ឈឹម ឈឿន -លោក មើក វាសនា និងចុះពិនិត្យ ស្រង់ស្ថិតិប្រជាពលរដ្ឋចិញ្ចឹមបាន៥៦ គ្រួសាដើម្បីបង្កើតបណ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter