ចុះជួបក្រុមអ្នកលក់ធាតុចូលកសិកម្ម អ្នកទិញកសិផល និងពិនិត្យ កន្លែងរៀបវេទិការពហុភាគី (MSP)
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
218

ថ្ងៃពុធ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលព្រឹក លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE បានដឹកនាំក្រុមការងារទីផ្សារ និងទីប្រឹក្សារជួបពិភាក្សាជាមួយក្រុមការងារទីផ្សារកម្មវិធី ASPIRE ថ្នាក់ជាតិ ស្ដីពីការរៀបចំប្រជុំភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្ម កសិកម្ម ដែលក្រុមការងារទីផ្សារត្រូវរៀបចំ។ ដែលមានអ្នកចូលរួមចំនួន ០៦ រូប ស្ត្រី ០២ រូប នៅសាលប្រជុំធំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពេលរៀល លោក ផៃ សុផល មន្ត្រីទទលបន្ទុករដ្ឋបាល ទីផ្សារ កម្មវិធី ខេត្ត និងលោក ឌី ឈុនលី ទីប្រឹក្សារបច្ចេកទេស និងទីផ្សារ និងលោក សោម ខុន្នី មន្ត្រីទទួលបន្ទុកផ្សព្វផ្សាយក្រុង រួមជាមួយលោកស្រី ឈីវ ឈីណារ៉ាត់ មន្ត្រីទទួលបន្ទុកទីផ្សារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ចុះអញ្ជើញក្រុមអ្នកលក់ធាតុចូលកសិកម្ម អ្នកទិញកសិផល និងពិនិត្យ កន្លែងរៀបវេទិការពហុភាគី (MSP) ដែលគ្រោងរៀបចំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ចំនួនអ្នកចូលទស្សនា
Flag Counter