វគ្គបណ្តុះបណ្តាលស្តីពី”ការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួត ពិនិត្យ”ដល់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
218

ថ្ងៃ សុក្រ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ការិយាល័យបានសហការការិយាល័យសវនកម្មសហគមន៍ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី”ការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួត ពិនិត្យ”ដល់សហគមន៍កសិកម្មចំនួន១វគ្គ អ្នកចូលរួមចំនួន48នាក់ ដែលជាក្រុម ប្រឹក្សាភិបាល ឬជាគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍ ។ គោលបំណងវគ្គបណ្តុះបណ្តាលដើម្បីផ្តល់ចំណេះដឹងពីការងារត្រួតពិនិត្យសវនកម្មផ្ទៃក្នុងសហគមន៍កសិកម្មដល់គណៈកម្មាធិការត្រួតពិនិត្យឳ្យបានយល់ពីតួនាទីភារកិច្ចរបស់ខ្លួន។

ចំនួនអ្នកចូលទស្សនា
Flag Counter