ចុះធ្វើការស្រងស្ថិតិក្លូនកៅស៊ូ
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
225

ចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ ប្រធាន និងមន្ត្រីការិយាល័យកៅស៊ូ សហការណ៍ជាមួយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូនៃសាធារណៈរដ្ឋប្រជាមាណិតចិន បានចុះធ្វើការស្រងស្ថិតិក្លូនកៅស៊ូចំនួន០៤កន្លែង៖ ០១ ចំការរបស់លោក ពិសិដ្ឋ ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ផ្ទៃដីដាំដុះចំនួន ០៨ ហិកតា) ០២ ចំការរបស់ តាលី ទន្សាយមាស ស្តិតនៅភូមិព្រៃមង្គល សង្កាត់ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ផ្ទៃដីដាំដុះចំនួន ៤០ ហិកតា) ០៣ ចំការរបស់លោក សុខ ប៊ន ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ផ្ទៃដីដាំដុះចំនួន ១២ ហិកតា) ០៤ ចំការកៅស៊ូធម្មជាតិដាំអំឡុងឆ្នាំ១៩៦០ ស្ថិតនៅភូមិតាង៉ែនក្រោម ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ផ្ទៃដីដាំដុះចំនួន ០១ ហិកតា)។ក្នុងគោលបំណង ពិនិត្យមើលបច្ចេកទេសចៀរជ័រ ទំហំដើមសម្រាបចៀរ ជម្រៅសំបកចៀរ ពូជ និងទិន្នផលកៅស៊ូ។

ចំនួនអ្នកចូលទស្សនា
Flag Counter