ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារកម្មវិធីASPIRE ស្រុកសាលាក្រៅ បានរៀបចំប្រជុំស្តីពី ការចងក្រងបណ្ដុំអាជីវកម្មផលិកម្មចិញ្ចឹមមាន់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ ១ លោកប៊ុន រឿន ប្រធានបណ្ដុំ ២ លោកស្រី ប៉ម នឿន អនុប្រធានបណ្ដុំ ៣ លោកអ៉ឹម ឃីម រដ្ឋបាល និងហិរញ្ញវត្ថុ ៤, លោកម៉ក់ ឆុន ផ្នែកទីផ្សា ៥, លោកស្រី ជា សុខអ៉ីម ផ្នែកបច្ចេកទេស។ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម