ថ្ងៃព្រហស្បតិ៍៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារកម្មវិធីASPIRE ស្រុកសាលាក្រៅចូលរួមប្រជុំស្តីពី ការចងក្រងបណ្ដុំអាជីវកម្មផលិកម្មចិញ្ចឹមមាន់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ ១ លោកឈឹម ឈឿន ប្រធានបណ្ដុំ ២ លោកស្រី មើក វាសនា អនុប្រធានបណ្ដុំ ៣ លោកស្រីយឹម សាវិន រដ្ឋបាល និងហិរញ្ញវត្ថុ ៤, លោកស្រី អ៊ុក ថាវី ផ្នែកទីផ្សា ៥, លោកឃ្លោក ឌី ផ្នែកបច្ចេកទេស គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម