នៅថ្ងៃអង្គារ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREក្រុងប៉ៃលិនបានចុះចងក្រងបង្កើតបណ្ដុំអាជីវកម្ម ចិញ្ចឹម មាន។ នៅ ភូមិបរតាំស៊ូ សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនមានអ្នកចូលរួមសរុប៥៤នាក់ស្រី២២ នាក់ ។
លទ្ធិផលបោះឆ្នោត បង្កើតបណ្តុំ ១.លោក តូច ឃឿន ប្រធាន ៤២ ភូមិបរតាំស៊ូ ២.លោកជុំ មឿន អនុប្រធាន ៦៤ ភូមិបរតាំស៊ូ ៣.លោកស្រី សុខ មុំ រដ្ឋបាល និងហិរញ្ញឹក ៣៧ ភូមិបរតាំស៊ូ •សមាជិកគណៈកម្មការដឹកនាំដឹកនាំបណ្តុំអាជីវកម្មផលិតកម្មបម្រុង ១. លោក ងួន យាន សមាជិកបំរុង ៣៥ ភូមិបរតាំស៊ូ ២.លោក ហួន ហន សមាជិកបំរុង ៣៥ ភូមិបរតាំស៊ូ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម