(ASPIRE)ចងក្រងបង្កើតបណ្ដុំរចនាសម្ព័ន្ធអាជីវកម្ម ចិញ្ចឹមមាន នៅ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
264

នៅថ្ងៃពុធ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREស្រុកសាលាក្រៅ បានចុះរៀបចំកិច្ចប្រជុំពីការ ចងក្រងបង្កើតបណ្ដុំរចនាសម្ព័ន្ធអាជីវកម្ម ចិញ្ចឹមមាន ។ នៅ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានអ្នកចូលរួមសរុបចំនួន៥៤នាក់ស្រី ចំនួន៣៦នាក់។ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ លោក ស្រី ចឹក ទឿប ប្រធាន ភូមិអូរបេង ០៨៨៨៤៨០៥៩៨ លោក ប៉ាក មើយ អនុប្រធាន ភូមិអូរបេង លោក ចាប់ ភរុណ រដ្ឋបាល និងហិរញ្ញឹក ភូមិអូរបេង គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ

ចំនួនអ្នកចូលទស្សនា
Flag Counter