(ASPIRE)ចងក្រងបង្កើតបណ្ដុំរចនាសម្ព័ន្ធអាជីវកម្ម ចិញ្ចឹមមាន នៅ ភូមិទឹកចេញ ឃុំស្ទឹងកាច់
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
231

នៅថ្ងៃពុធ០១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREស្រុកសាលាក្រៅ បានចុះរៀបចំកិច្ចប្រជុំពីការ ចងក្រងបង្កើតបណ្ដុំរចនាសម្ព័ន្ធអាជីវកម្ម ចិញ្ចឹមមាន ។ នៅ ភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានអ្នកចូលរួមសរុបចំនួន៥០នាក់ស្រី ចំនួន២៤នាក់។ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ លោក ស្រី ភឹង ពៅ ប្រធាន ភូមិទឹកចេញ លោក ស្រី នាក់ ទូច អនុប្រធាន ភូមិទឹកចេញ លោក ស្រី យ៉េត សារ៉េន រដ្ឋបាល និងហិរញ្ញឹក ភូមិទឹកចេញ • សមាជិកគណៈកម្មការដឹកនាំដឹកនាំបណ្តុំអាជីវកម្មផលិតកម្មបម្រុង ទ លោក ស្រី អ៊ុក គឹមហុង សមាជិកបំរុង ភូមិទឹកចេញ លោកស្រី ហឿ ម៉ៅ សមាជិកបំរុង ភូមិទឹកចេញ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ

ចំនួនអ្នកចូលទស្សនា
Flag Counter