នៅថ្ងៃព្រហសប្បតិ៍១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREក្រុងប៉ៃលិនបាន ចុះរៀបចំកិច្ចប្រ ជុំបង្កើតបណ្តុំ អជីវកម្មបន្លែ ដោយមានរចនាសម័ន្តន្ធ និងគោលការណ៍គ្រប់គ្រងបណ្តុំ អាជីវកម្ម ព្រទាំផែនការរវាងអ្នកដាំ និងអ្នកទិញ។ នៅ ភូមិ វាលវង់ សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានអ្នកចូល រួមសរុប ចំនួន៥៣នាក់ស្រី ចំនួន២៩នាក់។ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ លោក ញឹប កែវ ប្រធាន ៤៣ ភូមិវាលវង់ ០៣១២៤៦៩៩៩៦ លោកស្រីឆាង សុភាព អនុប្រធាន ៤៤ ភូមិវាលវង់ ០៩៧៥៨៦៨៦១៩ លោក ហ៊ិន នូ រដ្ឋបាល និងហិរញ្ញឹក ៥០ ភូមិវាលវង់ ០៩៧៨២២៩៨២២ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មកសិកម្មបន្លែ៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម