(ASPIRE)ប្រជុំបង្កើតបណ្តុំ អជីវកម្មបន្លែ ដោយមានរចនាសម័ន្តន្ធ និងគោលការណ៍គ្រប់គ្រងបណ្តុំ អាជីវកម្ម ព្រទាំផែនការរវាងអ្នកដាំ និងអ្នកទិញ នៅ ភូមិ ក្រចាប់ សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
246

នៅថ្ងៃអង្គា៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREក្រុងប៉ៃលិនបាន ចុះរៀបចំកិច្ចប្រជុំបង្កើតបណ្តុំ អជីវកម្មបន្លែ ដោយមានរចនាសម័ន្តន្ធ និងគោលការណ៍គ្រប់គ្រងបណ្តុំ អាជីវកម្ម ព្រទាំផែនការរវាងអ្នកដាំ និងអ្នកទិញ។ នៅ ភូមិ ក្រចាប់ សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានអ្នកចូល រួមសរុប ចំនួន៥៣នាក់ស្រី ចំនួន២៩នាក់។ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ លោក ស្រី ញឹម សារុំ ប្រធាន ២៩ ភូមិក្រចាប់ ០៩៧៣៩១៤៦៩៧ លោកស្រី លឹម សុភាព អនុប្រធាន ៤៨ ភូមិក្រចាប់ ០៧១៤៦២៣៣១២ លោកស្រី ឡាយ វឌ្ឍនា រដ្ឋបាល និងហិរញ្ញឹក ៣១ ភូមិក្រចាប់ ០៩៧៣៩៧៣៨២៣ • សមាជិកគណៈកម្មការដឹកនាំដឹកនាំបណ្តុំអាជីវកម្មផលិតកម្មបម្រុងលោក លុយ គប់ ៥០ ភូមិក្រចាប់ ឌៀប រិន ៤១ ភូមិក្រចាប់ ០៨៩៧៧៤៩៧២ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មកសិកម្មបន្លែ៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ

ចំនួនអ្នកចូលទស្សនា
Flag Counter