(ASPIRE)ង្កើតបណ្តុំ អជីវកម្មបន្លែ ដោយមានរចនាសម័ន្តន្ធ និងគោលការណ៍គ្រប់គ្រងបណ្តុំ អាជីវកម្ម នៅ ភូមិ សួនអំពី សង្កាត់ ប៉ៃលិន
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
213

នៅថ្ងៃចន្ទ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREក្រុងប៉ៃលិនបាន ចុះរៀបចំកិច្ចប្រ ជុំបង្កើតបណ្តុំ អជីវកម្មបន្លែ ដោយមានរចនាសម័ន្តន្ធ និងគោលការណ៍គ្រប់គ្រងបណ្តុំ អាជីវកម្ម ព្រទាំផែនការរវាងអ្នកដាំ និងអ្នកទិញ។ នៅ ភូមិ សួនអំពី សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានអ្នកចូល រួមសរុប ចំនួន៥១នាក់ស្រី ចំនួន១២នាក់។ +លទ្ធផលបោះឆ្មោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដុំ លោក សំ វិច ប្រធាន ៥៧ ភូមិសួនអំពៅ ០១២១៦២៤៨២៧ លោក ស៊ុំ អឿន អនុប្រធាន ៤០ ភូមិសួនអំពៅ ០៩៧៦៧៣០០២៥ លោក ស្រី ផាត់ ហ៊ន រដ្ឋបាល និងហិរញ្ញឹក ៥៨ ភូមិសួនអំពៅ ០៩០៩៩២៤០៧ • សមាជិកគណៈកម្មការដឹកនាំដឹកនាំបណ្តុំអាជីវកម្មផលិតកម្មបម្រុង លោក ហង់ សុវណ សមាជិកបំរុង(បច្ចេកទេស) ៣០ ភូមិសួនអំពៅ ០៨៨២៦៩៤៤៥២ លោក អឿ ចាន់ ថន សមាជិកបំរុង(ទីផ្សារ) ៤៨ ភូមិសួនអំពៅ ០៨៨៧៧៦៥៥៤៨ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មកសិកម្មបន្លែ៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ

ចំនួនអ្នកចូលទស្សនា
Flag Counter