(ASPIRE)ប្រជុំប្រចាំខែវិច្ឆិកា និងការធ្វើផែនការសកម្មភាពសម្រាប់ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២២ ធ្នូ ២០១៩
241

នៅថ្ងៃចន្ទ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៩ កសាយ សុផាត ប្រធានមន្ទីរ និងជាប្រធានក្រុមការងារអនុកម្មវិធី ASPIRE ខេត្តបានដឹកនាំក្រុមការងារកម្មវិធីរួមមាន ទីប្រឹក្សាកម្មវិធី មន្ត្រីកម្មវិធីថ្នាក់ខេត្ត ក្រុង/ស្រុក ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW)។ ប្រជុំប្រចាំខែវិច្ឆិកា និងការធ្វើផែនការសកម្មភាពសម្រាប់ខែធ្នូ ឆ្នាំ២០១៩។ ក្នុងគោលបំណង - ដើម្បីចែកចាយព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍អំពីគ្នាទៅវិញទៅមកក្នុងការអនុវត្ត កម្មវិធីASPIRE។ - ដើម្បីរួមគ្នាជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលមិនអាចដោះស្រាយបាន ដោយខ្លួនឯង ។ - ដើម្បីបង្កើនភាពស្និទស្នាល និងរួបរួមភាពសាមគ្គីរវាងមន្ត្រីនៃកម្មវិធីASPIREខេត្ត ក្រុងស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងទីប្រឹក្សាបច្ចេកទេស ។ លទ្ធផលសម្រេចបាន - ទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗ ដែលក្រុមការងារបានចែកចាយ - បញ្ហាប្រឈមទាំងឡាយត្រូវបានដោះស្រាយ និងរៀនសូត្រជាបទពិសោធន៍ - ទទួលបានភាពស្និទ្ធស្នាលបន្ថែមទៀតរវាងក្រុមការងារASPIRE - កំណត់បាននូវផែនការសកម្មភាពការងារខែធ្នូ ឆ្នាំ២០១៩ - កំណត់បាននូវកាលបរិច្ឆេទប្រជុំខែធ្នូ ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមចចំនួន ២៦ នាក់ ស្រី ០៨ នាក់ កម្មវិធីធ្វើនៅសាលប្រជុំតូចនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter