ថ្ងៃពុធ១៤ កើត ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ខែ មករា ឆ្នាំ ២០២០ លោក សាយ សុផាត ប្រធានមន្ទីរ និងប្រធានគ្រប់គ្រង់អនុកម្មវិធីASPIREខេត្តប៉ៃលិន លោក អ៊ឹម សុភឿន និងលោកស្រីអ៊ុក លង្កា អនុប្រធានមន្ទីរ បានដឹកនាំប្រជុំបូកសរុបលទ្ធផលវឌ្ឍនៈភាពនៃការអនុវត្តសកម្មភាពរបស់កម្មវិធីASPIRE ឆ្នាំ២០១៩និងពិភាក្សាពីបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ ងាយស្រួលក្នុងការអនុវត្តនៅឆ្នាំ២០២០បន្តទៀត។ កិច្ចប្រជុំនេះមានការចូលរួមពី ទីប្រឹក្សាកម្មវិធីASPIREទាំង០៤នាក់ មន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត ថ្នាក់ស្រុក និងcewឃុំសង្កាត់ទាំ៨ សរុបចំនួន២៧ នាក់ ក្នុងនោះស្រី០៩នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម