ថ្ងៃព្រហសប្បតិ៍១៥ កើត ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែ មករា ឆ្នាំ ២០២០ លោក សាយ សុផាត ប្រធានមន្ទីរ បានដឹកនាំ ប្រជុំ បូកសរុប លទ្ធផល ការ ងារ ប្រចាំ ឆ្នាំ ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ ដោយមានការចូលរួម លោក លោកស្រី អនុប្រធានមន្ទីរ ខណ្ឌទាំងពីរ ប្រធានការិយាល័យ អនុប្រធានារិយាល័យ និងមន្រ្តីក្រោមឳវាទ ទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ប៉ៃលិន នៅសាលប្រជុំ ធំ របស់មន្ទីរ ។ យោងតាមសកម្មភាព និងលទ្ធផលសំរេចបានរយៈពេលមួយឆ្នាំកន្លងមកថ្នាក់ដឹកនាំមន្ទីរនិងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ តាមដាន និងណែនាំដល់កសិករពីវិធានការ ដាំដុះ ថែទាំដំណាំ ការគ្រប់គ្រងជម្ងឺ និងសត្វល្អិត ការចឹញ្ចិមសត្វ ការថែទាំសត្វ និងចុះអន្តរាគមន៍ ដោះស្រាយ ជាប្រចាំរាល់បញ្ហាដែលប្រជាពរដ្ឋ និងសហគមន៍ កសិកម្មជួមប្រទៈ ព្រមទាំងបានផ្តល់ថ្នាំកំចាត់ សត្វល្អិតបំផ្លាញដំណាំ ពូជពោ ពូជស្រូវ និងជីកសិកម្ម ជាបន្តបន្ទាប់ ដែលអាចសន្និដ្ឋានបាននូវលទ្ធិផលមួយចំនួនដូចខាងក្រោម៖ ការងារដាំដុះ ការងារបង្កបង្កើនផល ដំណាំរួមផ្សំ ដំណាំឧស្សាហកម្ម និងដំណាំឈើហូបផ្លែឃើញថាមាន ការកើនឡើងគួរអោយ កត់សំគាល់ក្នុងឆ្នាំ២០១៩ នេះស្រូវប្រាំងទទួលបានបរិមាណផលចំនួន ១ ,៦៥០តោន លើផ្ទៃដីចំនួន ៥០០ ហិចតា ការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តប៉ៃលិន ទទួលបានបរិមាណផលចំនួន ២៤,៣០០តោនលើផ្ទៃដីចំនួន៨,១០០ហិចតា ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មសម្រេចបានចំនួន ៥៤,៧០៥ ហិចតាស្មើនឹង១០០%នៃផែនការ ក្នុងនោះដំណាំដំឡូងមីដាំដុះបានចំនួន ៤២,១១០ហិកតាស្មើនឹង ១០០% នៃផែន ការ ដំណាំពោតក្រហមរដូវការទី១ដាំដុះបានចំនួន ៧ ,០៦៧ ហិកតាស្មើនិង១១៧% នៃ ដូវការទី២ សម្រេចបានចំនួន ៧,០១០ ហិចតា ស្មើនឹង ១១៦% ។ ចំនួនសត្វក៏ដូចជាអ្នកចិញ្ចឹមសត្វក៏មានការកើនឡើងជាលំដាប់ការិយាល័យផលិតកម្ម និងបសុព្យាបាល បានបំពេញការងារមួយចំនួនដូចជា ធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់អ្នកចិញ្ចឹម ផ្សព្វផ្សាយការ ការពារទប់ស្កាត់ ការឆ្លង រាលដាលនៃជំងឺ តាមរយះការចុះធ្វើវ៉ាក់សាំងការពារជំងឺ សត្វជួយទប់ស្កាត់ការផ្ទុះជំងឺ ដែលធ្វើអន្តរាយដល់ការចិញ្ចឹមសត្វជាដើមជាក់ស្តែងក្នុងឆ្នាំ នេះបានធ្វើការចាក់វ៉ាក់សាំងការពារជំងឺគោបាន ចំនួន ៩,៤១៨ ក្បាល វ៉ាក់សាំងការពារជំងឺជ្រូកចំនួន ៥៦,៩៥៩ ក្បាល វ៉ាក់សាំងការពារជំងឺសត្វស្លាប ៣១,៩០០ ក្បាល ព្យាបាលសត្វឈឺបានចំនួន ៧៣៩ ក្បាល និងបាញ់ថ្នាំសម្លាប់មេរោគបានចំនួន ៥៤៦លើកនៅតាមទីសត្តឃាតតាម ទ្រុងចិញ្ចឹមសត្វ និងនៅផ្សារ។ ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម បានផ្សព្វផ្សាយបច្ចេកទេសកសិកម្មតាមវិទ្យុជាតិFM 90.5 MHz ខេត្តប៉ៃលិនបានចំនួន ៦៤ ម៉ោង លើប្រធានបទចំនួន៦៤ប្រធានបទ។ បានបើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា ផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មដល់កសិករ និងសហគមន៍កសិកម្ម ទូទាំខេត្ត បានចំនួន ៣៦វគ្គ អ្នកចូលរួមសរុបមានចំនួន១៦៨៦នាក់ ស្រី្ត ៤៧០នាក់។ សហគមន៍កសិកម្មដែលបានទទួលស្គាល់នៅទូទាំងខេត្ដសរុប៤១ (ក្រុងប៉ៃលិនចំនួន១៧ នៅស្រុក សាលាក្រៅចំនួន២៤សហគមន៍)មានសមាជិកសរុបចំនួន ៣ ៩៩១ នាក់ ស្រី១ ៩៨១ នាក់ មានប្រាក់ភាគហ៊ុន សរុបចំនួន១,១៥២ លានរៀលនិងដើមទុនសរុប៥,២៨៩ លានរៀល (ទិន្នន័យ២៩សហគមន៍)។មានសហ គមន៍កសិកម្មចំនួន១២ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៨។ -សម្ភារកសិកម្មដែលផ្គត់ផ្គងចែកចាយភាគច្រើនគឺស្របច្បាប់ដោយអាជីវករមានការសហការល្អ ។ -ក្រោយពីបានធ្វើការផ្សព្វផ្សាយ ច្បាប់ព្រៃឈើ និងលិខិតបទដ្ឋាន គតិយុត្តរួចមកឃើញថាចំពោះ ការដឹកជញ្ជូន និងការអារឈើ មានការថយចុះគួរអោយកត់សំគាល់ មានការដឹកជញ្ចូនដូចជា អុស ធ្យូង ឫស្សី លក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ដោយឡែកកិច្ចសហប្រតិបត្តការជាមួយដៃគូអភិវឌ្ឍន៍នានារួមទាំងវិស័យឯកជនផងដែរកំពុងត្រូវបាន ពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ជាពិសេសមន្ទីរបានកំពុងសហការជាមួយនឹង កម្មវិធិកម្មវិធីផ្សព្វផ្សាយបច្ចេកទេ សកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ សាខាខេត្តប៉ៃលិន សហការគម្រោងខ្សែចង្វាក់ទីផ្សារកសិកម្មនៅកម្ពុជា (CAVAC) សហការជាមួយគម្រោង អូស្រាលី ACIAR ក្នុងការចុះយកសំណាកការហូរច្រោះដីក្នុងចំការដំឡូង,សហការជាមួយគម្រោង TICA តាមរយៈ ការផ្សព្វផ្សាយ ធ្វើបង្ហាញ បចេ្ចកទេសដាំដុះដំណាំ ដំឡូងមីសហការជាមួយគម្រោង (AIMS) ដើម្បីជម្រុញទី ផ្សារកសិកម្ម ខ្នាតតូចលើការបង្កើតក្រុមចិញ្ចឹមមាន់ស្រែ សហការជាមួយគម្រោងEU-PGA-Livestockលើវិស័យ ផលិតកម្ម ជលផល និងបសុព្យាបាលសត្វសហការជាមួយគ ម្រោង(ASPIRE)។ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាគន្លឹះ សំខាន់មិនអាចមើលរំលងបានឡើយ។ក្នុងនោះដែរត្រូវពង្រឹងក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និង ប្រព្រឹត្តទៅប្រក បដោយតម្លាភាពគណនេយ្យភាពប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធ។ ទោះការអនុវត្តសកម្មភាពស្តែងចេញនូវលទ្ធផលដូចបានជំរាបជូនខាងលើកន្លងមកក៏នៅជួបការខ្វះខាតមួយចំនួនដូចមានក្នុងបញ្ហាប្រឈមស្រាប់និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ដូចជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា មន្ទីរបានយកចិត្តទុកដាក់លើការងារកសិកម្ម ដែលទាក់ទងនឹងការបង្កើនជីវភាពប្រជាជនក៏ដូចជាការអនុវត្តសកម្មភាពប្រចាំខែដើម្បីឆ្លើយតបទៅ និងផែនការ និងតម្រូវ ការរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ ភាពក្រីក្រ។ VI-ផែនការ និងទិសដៅបន្ត ៖ គាំទ្រការជំរុញកំណើនក្នុងវិស័យកសិកម្ម ឱ្យបានក្នុងរង្វង់ ៥%ក្នុង០១ឆ្នាំតាមរយៈការលើកកម្ពស់ ផលិត ភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម និងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មដោយ យកចិត្តទុកដាក់ខ្ពស់លើការការពារ និងគ្រប់គ្រងធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព៖ -ជំរុញកំណើនបរិមាណផលគ្រប់មុខដំណាំអោយបាន៧% តាមរយៈការផ្សព្វផ្សាយបច្ចេកទេស ភាពធន់ទ្រាំ ទៅនឹងការបំរែបំរួលអាកាសធាតុ យកចិត្តទុកដាក់ការប្រើប្រាស់ពូជមានគុណភាព និងបច្ចេកទេសសមស្រប ឆ្ពោះ ទៅរកទីផ្សារ។ -បង្កើនទិន្នផលដោយការយកចិត្តទុកដាក់លើការ កែលំគុណភាពដី កែលំអរគុណភាពដំណាំ និងពង្រឹង សមត្ថភាពសហគមន៍កសិកម្ម ផ្សារភ្ជាប់ ទៅនឹងផលិតកម្មតាមកិច្ចសន្យា។ -ជំរុញកំណើនផលិតកម្មសត្វអោយបាន ៣%ក្នុង១ឆ្នាំតាមរយៈការផ្សព្វផ្សាយបច្ចេកទេស កែលំអពូជសត្វ ពង្រឹងសមត្ថភាពក្នុងការបង្ការជំងឺសត្វ និងជំងឺឆ្លង ពីសត្វមកមនុស្ស។ ធានានូវការផ្គត់ផ្គង់សត្វ និងសាច់ ប្រកបដោយអនាម័យ និងសុវត្ថិភាព ។ -បង្កើនការការពារធនធានជលផលតាមរយៈការអនុវត្តច្បាប់ លប់បំបាត់បទល្មើស ជំរុញការអភិវឌ្ឍន៍វារី វប្បកម្មអោយមានកំណើន៥%ក្នុងមួយឆ្នាំព្រមទាំងកែលំអរគុណភាព និងសុវត្ថិភាពផលិតផលជលផល សំរាប់ ការ ប្រើប្រាស់ក្នុងស្រុក ។ -ពង្រឹងសម្ថតភាពសមាជិកសហគមន៍ ស្រះជម្រកត្រី ទាំង១០កន្លែង។ -រៀបចំការបណ្តុះបណ្តាល និងពិសោធន៍ ធ្វើបង្ហាញដល់កសិករ លើដំណាំមួយចំនួនដើម្បីអោយកសិករ យើងរៀនសូត្រ និងអនុវត្តតាម ដូចជា ដំឡូងមី ពោត ដំណាំឈើហូបផ្លែ និងដំណាំរួមផ្សំ ផ្សេងៗទៀត។ -ចុះប្រមូលទិន្នន័យគ្រឿយន្តឧបករណ៍កសិកម្ម និងទិន្នន័យដាំដុះដំណាំគ្រប់ប្រភេទ នៅតាមភូមិឃុំ/ សង្កាត់ទូទាំងខេត្តប៉ៃលិន។ -ចុះសិក្សាផ្សព្វផ្សាយបង្កើតប្រពន្ធ័ស្រោចស្រព ប្រឡាយជើងក្អែប ប្រពន្ធ័សន្សំសំចៃទឹក។ -ចុះតាមដាន និងសម្របសម្រួលពីដំណើរការចុះកិច្ចសន្យាផលិតកម្មកសិកម្មទៅដល់កសិករ អាជីវករ និង សហគមន៍កសិកម្មបន្តទៀត។ -គាំទ្រ និងពង្រឹងសហគមន៏កសិកម្ម ទាំងអស់ធ្វើការបិទបញ្ជីប្រចាំឆ្នាំ,រៀបចំរបាយការប្រចាំឆ្នាំ និងរៀប ចំមហាសនិ្នបាតប្រចាំឆ្នាំ។ -បង្កើនការគ្រប់គ្រងព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តរៈភាពតាមរយៈការអនុវត្តច្បាប់ និងជំរុញការធ្វើ រុក្ខវប្បកម្ម,ការបង្កើនសមត្ថភាពសមាគមន៍ព្រៃឈើ និងស្វែងរកតំបន់សក្តានុពលសម្រាប់ បង្កើតសហគមន៍ព្រៃឈើ ទៅតាមគោលនយោបាយព្រៃឈើជាតិ ។ -ជម្រុញការផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ គោលនយោបាយវិស័យព្រៃឈើជាតិ បទបញ្ជា និងវិធានការ នានារបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្តាលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។ -ជំរុញការអនុវត្តច្បាប់ និងគោលនយោបាយរៀបចំផែនការយុទ្ធសាស្រ្តថិវកា ផែនការថិវកា ព្រមទាំងតាម ដាន និងវាយតំលៃប្រភពព័ត៌មានស្ថិតិ និងទីផ្សារកសិកម្ម និងវិនិយោគឯកជន ។ -ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលទាក់ទងទៅនិងវិស័យកសិកម្ម ព្រម ទាំងអនុសាន៍របស់ថ្នាក់ដឹកនាំផ្សេងៗ។ -ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធផ្សេង ទៀតដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសឲ្យបានទាន់ពេលវេលា។ - ផ្សព្វផ្សាយគោលនយោបាយ យុទ្ធសាស្រ្តបញ្ជា្របយេនឌ័រ និងការការពារកុមារក្នុង វិស័យកសិកម្ម។ -កម្មវិធិ ASPIRE បន្តគាំទ្រអនុវត្តបញ្ចប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ ដែលបានលើក ទៅ អ្នុវត្តបន្តនៅឆ្នាំ២០២០។