ប្រជុំពិភាក្សាការបញ្ចូលទិន្នន័យរបស់បណ្ដុំអាជីវកម្ម ទៅក្នុងប្រព័ន្ធ MIS និងអ្នកទទួលផលក្នុងកម្មវិធីaspire
ចេញ​ផ្សាយ ២២ មករា ២០២០
270

ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី aspire ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារកម្មវិធី aspire ថ្នាក់ខេត្ត ទីប្រឹក្សាកម្មវិធី aspire ក្រុមការងារកម្មវិធី aspireក្រុង/ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ប្រជុំពិភាក្សាការបញ្ចូលទិន្នន័យរបស់បណ្ដុំអាជីវកម្ម ទៅក្នុងប្រព័ន្ធ MIS និងអ្នកទទួលផលក្នុងកម្មវិធីaspire ។ ក. ក្នុងគោលបំណង ១. ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS និងគ្រួសារនាក់ទទួលផល ២. ការចងក្រងសៀវភៅលទ្ធផលការងារ ឆ្នាំ២០១៩ និងការដាក់ទិសដៅបន្ត ឆ្នាំ២០២០ ៣. ការអនុវត្តការងាររបស់ក្រុមការងារកម្មវិធី ៤. ផ្សេងៗ ខ. លទ្ធផល ១.ធ្វើការបញ្ចូលសមាជិកបណ្ដុំអោយបានរួចរាល់ត្រឹមបំណាច់ខែមករា ឆ្នាំ២០២០ និងធ្វើតារាងរចនាសម្ព័ន្ធរបស់បណ្ដុំអាជីវកម្ម ២. ចងក្រងសៀវភៅលទ្ធផលការងារ ឆ្នាំ២០១៩ និងការដាក់ទិសដៅបន្ត ឆ្នាំ២០២០សម្រាប់ដម្កល់ទុកក្នុងការិយាល័យ ៣. កំណត់តួនាទីភារៈកិច្ចសម្រាប់អនុវត្ត ៤. បានដោះស្រាយបញ្ហារដែលកើតមានក្នុងពេលបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS ៥. កំណត់យកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ដើម្បីបណ្ដុះបណ្ដាលដល់ក្រុមការងារកម្មវិធី ថ្នាក់ខេត្ត/ក្រុង/ស្រុក/ភ្នាក់ងារផ្សព្វផ្សាយឃុំ ស្ដីពីការធ្វើើផែនការបណ្ដុំអាជីវកម្ម ផែនការអាជីវកម្មគ្រួសារ

ចំនួនអ្នកចូលទស្សនា
Flag Counter