្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចុះកិច្ចសន្យា ស្តីពីការរៀបចំបណ្តុំ អជីវកម្មផលិតកម្មចិញ្ចឹមត្រី នៃកម្មវិធីASPIRE ជាមួយអង្កការ EPDO ដែលជាអ្នកទទួលការ អនុវត្តរៀបចំ និងគាំទ្រ បណ្តុំអជីវកម្មផលិតកម្មចិញ្ចឹមត្រី ដោយចាប់ផ្តើមអនុវត្តមានរយៈពេល០៧ខែ គឺ ចាប់ពីខែ មករា ឆ្នាំ២០២០ នេះតទៅ។ កិច្ចសន្យានេះនឹងផ្តល់ប្រយោជន៌ ដល់អ្នកទទួលផល ចំនួន២២៧គ្រួសារ ស្ថិតនៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម