ថ្ងៃអង្គា០៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកកែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តប៉ៃលិន បានទៅចូលប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ស្ទឹងកាច់ សាមគ្គី ស្ថិតនៅភូមិ បុស្អំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ដែលមានថ្នាក់ដឹកនាំសហគមន៍ចូលរួមសរុប ១០នាក់ ស្រ្តី ០៤នាក់។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាឥណទាន និងការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម