(ASPIRE )ប្រជុំរៀបចំបណ្តុំមាន់ស្ថិតនៅភូមិ អូរប្រើស
ចេញ​ផ្សាយ ៣០ មករា ២០២០
139

ថ្ងៃអង្គា០៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ កម្មវិធីAspire ក្រុងប៉ៃលិន បានប្រជុំរៀបចំបណ្តុំមាន់ស្ថិតនៅភូមិ អូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនកសិករចូលរួមចំនួន៥២ នាក់ ស្រី៣៦នាក់ គោលដៅនៃការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់៖ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សមាជិកម្នាក់ៗឲ្យទទួលបានប្រាក់ចំណូលខ្ពស់និងជីវភាពប្រសើជាងមុន។ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ

ចំនួនអ្នកចូលទស្សនា
Flag Counter