ថ្ងៃអង្គា០៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្ត បានដឹកនាំក្រុមការងារកម្មវិធីខេត្តប៉ៃលិន ទីប្រឹក្សាកម្មវិធី ក្រុមការងារកម្មវិធី ស្រុក និងភ្នាក់ងាផ្សព្វផ្សាយឃុំស្ទឹងត្រង់ ធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធី ASPIRE ឲ្យបានទូលំទូលាយ និង ពង្រឹងភាពជាដៃគូជាមួយ រដ្ឋ បាលថ្នាក់ក្រុមជាតិ និងអ្នកពាក់ព័ន្ធនានា នៅក្នុងឃុំស្ទឹងត្រង់។ កម្មវិធីប្រារព្ធធ្វើនៅសាលាឃុំស្ទឹងត្រង់ ដែលមានអ្នកចូលរួមចំនួន ៤២ រូប ស្រី ០២ រូប។ រួចក្រុមការងារបានពីសារអាហារសាមគ្គីជាមួយមេឃុំ មេភូមិ និងអនុប្រធានភូមិទាំងអស់ ដោយភាពរីករាយ និងស្និតស្នាលបំផុត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម