ថ្ងៃព្រហសប្បតិ៍០៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែមករា ឆ្នាំ២០២០ កម្មវិធី aspire បានធ្វើការចុះផ្សព្វផ្សាយអំពីកម្មវិធី aspire និងពិភាក្សាជ្រើសរើសទីតាំងអនុវត្តបណ្ដុំអាជីវកម្មសម្រាបឆ្នាំ២០២០ នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសមាសភាពចូលរួចំនួន២៨ រូបរួមមាន៖ ក្រុមការងារកម្មវិធី aspire ខេត្តចំនួន ០២ រូប ទីប្រឹក្សាកម្មវិធីចំនួន ០៣ រូប ក្រុមការងារកម្មវិធីស្រុកសាលាក្រៅចំនួន ០៤ រូប ភ្នាក់ងារផ្សព្វផ្សាយឃុំសាលាក្រៅ ០១ រូប ក្រុមប្រឹក្សាឃុំចំនួន០២រូប លោកមេភូមិ មេភូមិរងគ្របភូមិចំនួន ១៦ រូប សរុបអ្នកចូលរួមចំនួន២៨ រូប ស្រី០៥ រូប កម្មវិធីប្រារព្ធនៅសាលាឃុំសាលាក្រៅ។ ក្រោយបញ្ចប់កិច្ចប្រជុំអ្នកចូលរួមបានពិសារអាហារសាមគ្គី ដោយស្មារតីស្និតស្នាល និងរីករាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម