ថ្ងៃអង្គា១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានសហការ ជាមួយ មន្រ្តី គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានរៀបចំសិក្ខាសាលា ស្ដី ពី កម្មវិធី ទូរស័ព្ទ ដៃ ទីផ្សារ អនឡាញ សម្រាប់អ្នកផ្គត់ផ្គង់ ផលិផល កសិកម្ម និងវឌ្ឍនភាព នៃកម្មវិធី ទូរស័ព្ទ ដៃទន្លេសាប។ ក្រោម អធិបតី ភាព កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទី ដោយមានការចូលរួមពី សមាជិកអង្ការជាតិ អន្តរៈជាតិនានានៅក្នុងខេត្ត មន្ត្រីកសិកម្ម ខេត្ត ស្រុក លោកគ្រូអ្នកគ្រូអ្នកទទួលនិងថ្តល់ការបណ្តាលអំពីកសិកម្មទៅដល់កសិករ ម្ចាស់ ឬ តំណាង ដេប៉ូលក់ជី ថ្នាំកសិកម្ម លក់គ្រាប់ពូជ ផ្ទះសំណាញ់ អាជីវករ សប្បករ លក់ឬផលិតមាសីុនគ្រឿងយន្តកសិកម្ម ម្ចាស់ចំការ ដាំបន្លែនានា អ្នកផ្គត់ និងទទួលទិញកសិផលនានា កសិករដំដំណាំគំរូ កសិករចិញ្ចឹមសត្វគំរូ និងជោគជ័យ អ្នកជួលនិងផ្គត់ផ្គង់គ្រឿងយន្តកសិកម្មអជ្ញាធរមូលដ្ថាន ឃុំសង្កាត់ បណ្តុំកសិកម្មក្នុងតំបន់ តំណាងក្រុមហ៊ុនកសិកម្មនានាអ្នកចូលរួមចំនួនស្រ្តីចំនួន ៨៥ នាក់ ការប្រើប្រាស់App តាមរយៈស្មាតហ្វូននៅសាលប្រជុំ ធំ មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្ត ប៉ៃលិន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម