ប្រជុំផ្សព្វផ្សាយសិក្សាតម្រូវការទីផ្សារនិងកំណត់ជ្រើសរើសកសិកផលិតដែលមានសក្តានុពល នៃបណ្តុំអាជីវកម្មមាន់ គោ និងជ្រូកនៅឃុំអូរអណ្តូង
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២០
260

នៅថ្ងៃព្រហស្បតិ៍១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ ASPIREខេត្តប៉ៃលិន និង ASPIREស្រុកសាលា ក្រៅបានចុះ រៀបចំ ប្រជុំផ្សព្វ ផ្សាយសិក្សាតម្រូវការទីផ្សារនិងកំណត់ជ្រើសរើសកសិកផលិតដែលមានសក្តានុពល នៃ បណ្តុំ អាជីវកម្មមាន់ គោ និងជ្រូក នៅឃុំអូរអណ្តូងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានអ្នក ចូលរួមសរុបចំនួន៤១នាក់ស្រី ចំនួន០៨នាក់។ គោលបំណងនៃកិច្ចប្រជុំ ៖ -ផ្សព្វផ្សាយអំពីការអនុវត្តកម្មវិធីASPIREឲ្យបានទូលំទូលាយ និង ពង្រឹងភាពជាដៃគូជាមួយ រដ្ឋបាលថ្នាក់ក្រុមជាតិ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងកំណត់កសិករសក្តានុពលនៅភូមិគោល ដៅនៃ បណ្តុំអាជីវកម្មគោ និងជ្រូក។ -ដើម្បីផ្សព្ចផ្សាយផ្សព្វផ្សាយនិងជ្រើសរើសក្រុមកសិករផលិតដែលមានសក្តានុពលចូលរួមបណ្តុំ អជីវកម្មកសិកម្ម។ -ដើម្បីបង្ហាញពីផទិន្នផលតម្រូវការទីផ្សារ និងបញ្ជាក់ពីផលប្រយោជន៍នៃការបង្កើតបណ្តុំ គោលបំណងនៃការបង្កើតបណ្តុំគឺ៖ • បង្កើនផលិតផល និងការលក់ឲ្យកើនឡើង២០% ទៅ៣០%នៃឆ្នាំមុន • ដើម្បីស្វែងរកសន្តិសុខប្រាក់ចំណូលពីជំនាញដែលបានរៀន • ដើម្បីបង្កើនអំណាចចរចារលើការកំណត់តម្លៃលក់ផលិតផលរបស់ក្រុម និងទិញធាតុចូលកសិកម្ម • ដើម្បីជួយគ្នាក្នុងការលើកកម្ពស់បទដ្ឋានគុណភាពផលិតផល ទៅតាមតម្រូវការទីផ្សារ • ដើម្បីគៀងគរធនធានហិរញ្ញវត្ថុសម្រាប់ពង្រឹងសកម្មភាពវិនិយោគទុនរបស់សមាជិកម្នាក់ៗ

ចំនួនអ្នកចូលទស្សនា
Flag Counter