ថ្ងៃពុធ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឆាង ទិត្យា អនុប្រធានមន្ទីរ និងរួមដំណើរដោយលោក កែវ ចាន់តារ៉ា ប្រធានការិយាល័យ បានទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្ម រស្មីភូមិរោងចក្រ ស្ថិតនៅសង្កាត់បរយ៉ាខា ក្រុង ខេត្តប៉ៃលិន។ មហាសន្និបាតមានសមាជិកសហគមន៍ចូលរួម ៥៦ នាក់ ស្រ្តី ៣១នាក់ និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមមាន លោកអភិបាលរងក្រុងប៉ៃលិន លោកចៅសង្កាត់រងបរយ៉ាខា លោកនាយក BFD ខេត្តប៉ៃលិន និងលោកអនុប្រធានការិសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុងប៉ៃលិន។ មហាសន្និបាតបានអនុម័តនូវ -របាយការណ៍ប្រចាំឆ្នាំរបស់សហគមន៍ -អនុម័តពង្រីកទុនលើមុខរបរផ្គត់ផ្គង់ -ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល០១រូប ដើម្បីបំពេញប្រអប់។ -កែប្រែបទបញ្ជាផ្ទៃក្នុងសម្រាប់មុខរបរឥណទាន -អនុម័តការសុំឈប់របស់សមាជិក៤រូប និងអនុម័តផ្អាកមិនបញ្ចូលសមជិកថ្មី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម