សិក្ខាសាលាស្តីពីការបង្កើតបណ្តាញទំនាក់ទំនងជាក្រុម និង របៀបចូលមើលគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគេហទំព័រ បណ្ណាល័យសាស្រ្តកសិកម្ម
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២០
327

ថ្ងៃព្រហស្បតិ៍១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម ស្តីពីការបង្កើតបណ្តាញទំនាក់ទំនងជាក្រុម(សហគមន៍កសិកម្មក្នុងខេត្ត) និងបង្ហាញពីរបៀបចូលមើលគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម គេហទំព័ររបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន គេហទំព័ររបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ និងការទាញយកឯកសារជា ភីឌីអេហ្វពី និងវិឌីអូរពីគេហទំព័រ បណ្ណាល័យសាស្រ្តកសិកម្មមកប្រើប្រាស និងផ្សព្វផ្សាយបន្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរ។គោលបំណងដើម្បីបង្កើតបណ្តាញទំនាក់ទំនងការផ្ញើឯកសារឲ្យមានភាពងាយស្រួល និងរហ័ស បង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយកសិកម្មប្រកបដោយភាពឆ្លាតវៃ និងរហ័ស ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្សព្វផ្សាយគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម គេហទំព័ររបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន គេហទំព័ររបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ និងគេហទំព័រ បណ្ណាល័យកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យបានទូលំទូលាយ ជម្រុញ អោយមានការផ្សព្វផ្សាយបន្តរដើម្បីបង្កលក្ខណៈងាយស្រួលដល់ មន្ត្រីរាជការ អ្នកផ្សព្វផ្សាយភូមិ-ឃុំ-សហគមន៍ គ្រូបង្គោលកសិកម្ម សិស្ស និស្សិត និងអ្នកស្រាវជ្រាវទាំងឡាយ ដើម្បីងាយស្រួលក្នុងការស្វែងរកឯកសារកសិកម្ម។ មានអ្នកចូលរួមសរុប ៣៥នាក់ ស្រី្ត០៦នាក់ ក្នុងនោះមានការចូលរួម ពីមន្ត្រីកសិកម្ម និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter