ថ្ងៃព្រហស្បតិ៍១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០ លោក បុល ប៊ុន ប្រធាបការិយាល័យកសិ -ឧស្សា ហកម្មបានចុះធ្វើបច្ចុប្បន្នភាពសហគ្រាសទិញលក់កសិផលកសិកម្មនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន សង្កេតឃើញថា ក្នុងឆ្នាំ២០២០ ដំឡូងមីស្រស់មាន តម្លៃ១.៩បាទក្នុង១គីឡូ តម្លៃដំឡូងមីស្ងួត៤.៩បាតទៅ៥.២ បាតក្នុង១គីឡូ សៃឡូមួយចំនួនជួបបញ្ហាទីផ្សារសម្រាប់លក់កសិផលចេញ ដោយទីផ្សារដំឡូងមី មានតែលក់ទៅCP នឹងមួយចំនួនទៀតលក់ទៅរោងចក្រម្សៅមីនៅស្រុកកំរៀងខេត្តបាត់ដំបង រោងចក្រធ្វើការប្រមូលទិញតែដំឡូងដែលមានកម្រិតម្សៅ ២៥%ឡើងទៅប៉ុន្តែដំឡូងខាងស្រុកសាលាក្រៅខេត្តប៉ៃលិន មានកម្រិតម្សៅតែត្រឹម ១៨ទៅ២២ប៉ុណ្ណោះ និងការទទួលទិញនៅមានកម្រិត(ទិញមិន បាន ច្រើន ។ -សៃឡូមួយចំនួនជួបបញ្ហា ទៅលើការទិញដំឡូងមីមិនសូវមានម្សៅកសិករភាគច្រើនធ្វើការដាំដុះដំឡូងមីពូជ89 ប្រភេទពូជនេះគឺមានកម្រឹតជាតិម្សៅតិចនៅពេលយកទៅសំងួតធ្វើអោយខាតប្រាក់ចំណេញនៅពេលលក់ចេញហើយភាគច្រើនឈ្មួញគេមិនសូវចង់ទិញដំឡូងប្រភេទពូជ89នោះទេ។ប៉ុន្តែកសិករចូលចិត្តដាំពូជ89ព្រោះទទួលបានផលខ្ពស់ 30តោន/h។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម