សិក្ខាសាលា វគ្គផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសហគមន៍កសិកម្ម ដ
ចេញ​ផ្សាយ ២៣ មីនា ២០២០
241

ថ្ងៃបុធ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែមីនា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សហការជាមួយការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំសិក្ខាសាលា វគ្គផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសហគមន៍កសិកម្ម ដល់អជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ បុគ្គលិក អង្គការដៃគូរ មន្រ្តីពាក់ព័ន្ធ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្នុងខេត្តប៉ៃលិន នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប ៥៦នាក់ ស្រ្តី ១៥ នាក់។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរ និងលោក ស៊ឹម បូរ៉ាមី ប្រធានការិនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃ DACP។

ចំនួនអ្នកចូលទស្សនា
Flag Counter