សកម្មភាពការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៣ មីនា ២០២០
251

ថ្ងៃព្រហស្បតិ៍៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ លោក ស៊ុយ មន ឣនុប្រធានការិយាល័យ.ផប លោក ឆែម ដូ មន្រ្តីការិ.ផប លោក ផា នីន មន្រ្តីជាប់កិច្ចសន្យាការិ.ផប និងមានការចូលរួមពីលោក លោកស្រីទីប្រឹក្សាកម្មវីធី Aspire ២ នាក់ ។បានចុះសិក្សាតម្រូវការទីផ្សារទិញលក់មាន់ក្នុងផ្សាព្រំ សម្រេចបានដូចខាងក្រោម៖ -ជួបសម្ភាសន៍អ្នកលក់ក្នុងផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានចំនួន ០៩ នាក់ លក់មាន់បានចំនួន ២១២ក្បាល/ថ្ងៃ (មាន់ស្រែ ១៤៧ក្បាល មាន់ថៃ ៦៥ក្បាល) ២.លោក គង់ រាប មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ មេភូមិ បានចុះចាក់វ៉ាក់សាំងសារទឹកលើសត្វគោបានចំនួន ៥៥ក្បាល នៅភូមិអូរចិត្តប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter