ថ្ងៃពុធ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ខែមីនា ឆ្នាំ២០២ នៅខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការបើកកិច្ចប្រជុំស្តីពី បញ្ហាប្រជាពលរដ្ឋដែលបានសាងសង់លំនៅដ្ឋាននៅលើដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋ(ភ្នំជ្រូក)ស្ថិតនៅក្នុភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិតីភាពលោក ឡាយ ពិសិដ្ឋ នាយរងខណ្ឌ លោកមិន រ៉ាវុធនាយផ្នែករដ្ឋបាលព្រៃឈើ និសហការី៣នាក់ និងប្រជាពលរដ្ឋ១៦នាក់ និងមេភូមិដីក្រហមដោយទទួលលទ្ធ÷ ១.ជំនាញ់មិនអនុញ្ញាតអោយសាងសង់លំនៅដ្ឋាន និងរស់នៅលើដីនេះបន្តទៀតនោះទេ បើមានការសាងសង់បន្តទៀតជំនាញនិងចាត់ការទៅតាមច្បាប់។ ២.ប្រពលរដ្ឋសន្យាឈប់សាងសង់អ្វីបន្តទៅទៀតរងចាំការដោះស្រាយ ។ ៣.ប្រជនសំណូមពរប្រសិនបើរដ្ឋត្រូវការដីវិញគាត់និងប្រគល់អោយវិញ តែសូមមានដំណោះស្រាយសមស្រមរកដីអោយគាត់រស់នៅផង ដោយគាត់គ្នាមដីរស់នៅទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម