ថ្ងៃសុក្រ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែមីនា ឆ្នាំ២០២ លោក សាយ សុផាត ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនបានដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃចំនួន ០២ គម្រោងគឺ ០១ សំណើរឯកសារដេញថ្លៃស្ដីពីការផ្គត់ផ្គង់ពូជពោតស៊ីភី៦៣៩ និងគ្រាប់ពូជស្រូវក្រអូប ០២ សំណើរឯកសារដេញថ្លៃស្ដីពីការផ្គត់ផ្គង់សម្ភារៈបរិក្ខារបសុពេទ្យ ថ្នាំព្យាបាលសត្វ វ៉ាក់សាំង និងថ្នាំកសិកម្ម។កិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំតូច នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ដែលមានអ្នកចូលរួមសរុបចំនួន ១០ នាក់ ស្រី០៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម