ថ្ងៃព្រហស្បតិ៍៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនរសាទខេត្តប៉ៃលិនរួមដំណើរដោយមន្រ្តីជំនាញ និងទីប្រឹក្សា អនុកម្មវិធី ASPIRE ខេត្តប៉ៃលិន បានចុះរៀបចំផែនការអាជីវកម្ម និង ផ្តល់ការគាំទ្របច្ចេកទេស កសិករតាមបណ្តុំផលិតកម្មមាន់ស្រែដែលអនុវត្តដោយ មន្ទីរកសិកម្មខេត្តប៉ៃលិននិង គាំទ្រដោយអនុកម្មវិធីASPIRE នៅក្នុងភូមិបាយសី និងភូមិគ្រិញ ។ តាមរយៈសកម្មភាពគាំទ្រកម្មវិធីរបស់PDAFF/ASPIRE ខេត្តប៉ៃលិន បានកត់សំគាល់ថាគ្រប់កសិករសក្តានុពលនៃបណ្តុំចិញ្ចឹមមាន់ស្រែ បានសំដែងនូវការពេញ ចិត្តនូវសេវាគាំទ្របច្ចេកទេសទាំងនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម