លោក សាយ សុផាត ប្រធានមន្ទីរ និងក្រុមការងារ សហការជាមមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួពិនិ្យមើលវឌ្ឍនៈភាពនៃការអនុវត្ត លើវិស័យកសិកម្ម ក្នុងខេត្តប៉ៃលិនជាលទ្ធិផលដូចខាងក្រោម៖ ១/បានចុះពិនិត្យមើលតាមសៃឡូទិញលក់កសិផលដំឡូមី ក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុន CP ទទួលទិញដំឡូងមីស្ងួតចំនួន៦០០តោន/១ថ្ងៃ សៃឡូភាគច្រើនក្នុងខេត្តប៉ៃលិនគីលក់ទៅ ក្រុមហ៊ុន CP សៃឡូមួយ ចំនួនតូចបានលក់ ទៅកាន់ប្រទេសវៀតណា។ ២.បានចុះទៅពិនិត្យសៃឡូមួយកន្លែទទួទិញដំឡូងមីស្រសក្នុងចន្លោះពី ៧០តោន ទៅ៥០ក្នុង១ថ្ងៃលក់ទៅប្រទេសវៀតណាមក្នុងថ្ងៃចូលឆ្នាំរយៈពេក៣ថ្ងៃនេះសៃឡូមួយ បានលក់ចេញដំឡូងមីស្រស់ចំនួន ជាង២០០តោនទៅប្រទេសវៀតណាម។ ៣/បានចុះពិនិត្យមើទ្រុងចិញ្ចឹមមានជោកជ័យដែលអនុវត្តដោយគម្រោង AIM ៩កន្លៃង មានមេបាចំនួន៦៨៤ក្បាល និងមាន់សាច់ចំនួន ១២០០ក្បាល។ ៤/បានចុះពិនិត្យមើលការប្រមូលផលផ្លៃស្វាយកែវរមៀតមួយចំការដែលបានចុះកិច្ចសន្យាជាមួយក្រុម ហ៊ុន វៀត ណា ដឹកយកទៅលក់នៅប្រទេសចិន ក្នុងកិច្ចសន្យា ស្វាយ១គីឡូលក់បានចំនួន១១០០រៀល ៥/បានចុះពិនិត្យមើលបណ្តុំអជីវកម្មបន្លែ ដែលអនុវត្តដោយអនុកម្មវិធី ASPIRE និងស្ថានភាពដាំដុះដំណាំកសិកម្មមួយចំនួនទៀតក្នុងខេត្តប៉ៃលិន។