ចុះសិក្សាការដាំដុះរបស់សមាជិកបណ្តុំបន្លែ និងចងក្រង ប្រមូលទិន្នន័យបឋម ដើម្បីរៀបចំប្រជុំពិភាក្សា តម្រូវការទិញ លក់ ប្រភេទបន្លែ
ចេញ​ផ្សាយ ២៤ មេសា ២០២០
279

ថ្ងៃអង្គារ០១កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែមេសា ឆ្នាំ២០២0 CEW ឃុំស្ទឹងកាច់ ទីប្រឹក្សាសម្របសម្រួលទីផ្សារ និងលោកស្រីទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានចុះសិក្សាការដាំដុះរបស់សមាជិកបណ្តុំបន្លែ និងចងក្រង ប្រមូលទិន្នន័យបឋម ដើម្បីរៀបចំប្រជុំពិភាក្សា តម្រូវការទិញ លក់ ប្រភេទបន្លែ ដោយឈ្មូញប្រមូលទិញ នៅបណ្តុំកសិករដាំបន្លែ ភូមិស្រៃអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនៈ (១).បានសិក្សាពីបរិមាណផលដំណាំកំពុងប្រមូលផលបន្លែ៖ សម្រាប់ពេលបច្ចុប្បន្ននេះសមាជិបណ្តុំភាគ ច្រើនបាន បញ្ចប់ការប្រមូលផលបន្លែរូចរាល់ពីចំការ និងកំពុងត្រៀមរៀបចំសំអាតដីចំការដាំដុះវគ្គបន្ទាប់។ (២) រកឃើញថាផលិតកម្មដំណាំបន្លែគ្រប់ប្រភេទបានកំពុងត្រៀម នឹងដាំដុះនិងមានមួយចំនួនប្រមាណ៨គ្រួសារកំពុងប្រមូលត្រប់ស្រួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter