កម្មវិធីប្រជុំពិសេសដើម្បីជម្រុជការអនុវត្តការងារASPIREទទួលបានលទ្ធផលល្អ ក្នុងការតម្រង់ទិស ដើម្បីឆ្លើយតបទៅនឹងសភាពការជាក់ស្ដែង
ចេញ​ផ្សាយ ២៨ មេសា ២០២០
300

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានបើកកម្មវិធីប្រជុំពិសេសមួយ ដែលដឹកនាំអង្គប្រជុំដោយ លោក សាយ សុផាត ប្រធាមន្ទីរ និងជាប្រធាន អនុកម្មវិធីASPIRE ខេត្ត។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមមកពីមន្ត្រីកម្មវិធីថ្នាក់ខេត្ត ទីប្រឹក្សានិងក្រុមការងារកម្មវិធី ថ្នាក់ក្រុងស្រុកសរុប១៣នាក់ ស្រី ២នាក់។ កម្មវិធីប្រជុំពិភាក្សា បានដំណើរការប្រកបការចូលរួមនិងទទួលបានលទ្ធផលល្អ ក្នុងការតម្រង់ទិសជម្រុញ ការងារអនុវត្ត តាមអនុកម្មវិធីនីមួយៗ ដើម្បីឆ្លើយតបទៅនឹងសភាពការជាក់ស្ដែង។

ចំនួនអ្នកចូលទស្សនា
Flag Counter