ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក សាយ សុផាត ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្ត និងលោក អែល អៀម ទីប្រឹក្សារហិរញ្ញវត្ថុ និងលទ្ធកម្ម បានចុះពិនិត្យទីតាំងសិប្បកម្មដំឡើងទូរភ្ញាស់ពងមាន់ចំនួនពីរកន្លែង ដែលនិងធ្វើការផ្គត់ផ្គងទូរភ្ញាស់មកឲ្យមន្ទីរដើម្បីចែកជូនកសិករបង្ហាញមាន់ស្រែ។ - សិប្បកម្មទី១ របស់លោក ងួន គីមហន់ ដែលមានលេខទូរសព្ទ ០៦៩ ២៦៦ ៩៤១ ដែលស្ដិតនៅក្នុងភូមិតាងែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ - សិប្បកម្មទី២ របស់លោក មិច ចន្នី ដែលមានលេខទូរសព្ទ ០៦៦ ២២ ៤៤ ៨៤ ដែលស្ថិតនៅក្នុងភូមិស្ទឺងកាច់ ឃុំស្ទេងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ គាំទ្រផលិតផលក្នុងស្រុកដើម្បីលើកម្ពស់សេដ្ឋកិច្ចប្រជាជន
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម