ខេត្តប៉ៃលិនៈ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងម្មវិធីASPIRE បានបើកវគ្គតម្រង់ ទិសស្តីពីការធ្វើផែនការអជីវកម្ម សម្រាប់កសិករសក្តានុពល បណ្តុំចិញ្ចឹមមាន់ និងលើកផែន ការចុះធ្វើផែនការតាមបណ្តុំអជីវកម្មនេះ ក្រោមការសម្របសម្រូលទីប្រឹក្សាទីផ្សារ លោក ស៊ុយមន មន្ត្រីអនុកម្មវិធីទី២ ព្រមទាំងលោកប្រធានមន្ទីរបានចូលរួមសម្របសម្រូលផ្តល់គំនិតក្នុងការកៀរគរ ធាតុចូល និងប្លង់គម្រូសាងសង់ទ្រុងមាន់របស់កម្មវិធីASPIRE ក្នុងផែនការអជីវកម្មនេះ ។ វគ្គនេះមានភ្នាក់ងារ CEW ទាំងអស់ចូលរួមចំនួន ៨នាក់ (ស្រី៧) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម