ចុះពិនិត្យការដាក់ស្លាកសញ្ញាបង្ហាញផ្ទះសំណាញ់ នៅភូមិភ្នំកុយ ឃុំសាលា ក្រៅ
ចេញ​ផ្សាយ ២២ ឧសភា ២០២០
332

ប៉ៃលិន៖ ថ្ងៃចន្ទ១២រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ខែឧសភា កម្មវិធី ផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនលោក សាយ សុផាត ប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស អនុកម្មវិធី មានលោក ផៃ សុផល មន្ត្រីរដ្ឋបាល និងទីផ្សារកម្មវិធី និងលោក បុល ប៊ុន មន្ត្រីទទួល តាមដាន វាយតម្លៃ និងព័ត៌មានវិទ្យា បានចុះពិនិត្យការដាក់ស្លាកសញ្ញាបង្ហាញផ្ទះសំណាញ់ នៅភូមិភ្នំកុយ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ០១ កន្លែង និងនៅភូមិវាល់វង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ០១ កន្លែង និងបានចុះជួបកសិករ ដើម្បីជម្រុញការដំាដុះបន្លែ និងសិក្សាពីតម្រូវការកសិករក្នុងការដំាដុះបន្លែសុវត្ថិភាព បន្ទាប់មលោប្រធានមន្ទីរបានចុះទៅពិនិត្យការងារដាំដុះដំឡូងមី១កន្លែទៀតដែលប្រើប្រាសប្រព័ន្ធដំណក់ទឹកក្នុងកាស្រោចស្រពហើយបានផ្តល់ការនែនាំពីរបច្ចេកទេថែទាំមនិងពិនិត្យមើលរោគសញ្ញាដែលកើតមានលើដំំណាំដំឡូងមី។

ចំនួនអ្នកចូលទស្សនា
Flag Counter