ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍៨រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ ក្រុមទីប្រឹក្សាបានចុះភូមិក្រចាប់ ដើម្បីសិក្សាសក្តានុពល និងសមត្ថភាពផលិតបន្លែ ទំពាំងបារាំង ពីសហគមន៍នេះ ។ លទ្វផលបានជួបផ្ផាល់កសិរ២គ្រួសារ និងលោកស្រី សុភាព ដែលកំពុងដាំដំណាំនេះ។ បណ្តុំនេះ មានទំនងអាចរៀបចំ និងជម្រុញផែនការផលិត ទំពាំបារាំងនេះ ដោយហេតុថា បច្ចុប្បន្ននេះ កសិករប្រមាណ១១ គ្រួសារកំពុងផលិត យ៉ាងហោចណាស់ មានទំពាំងបារាំងប្រមាណ១០ គ.គ/ថ្ងៃ បាននឹងកំពុងផ្តគ់ផ្គត់ទីផ្សារ ។ ក្រុមទីប្រឹក្សានឹងមានផែនការចុះទៅតាមចំការផលិត របស់កសិករ និងជួបប្រជុំជាមួយកសិករ ដើម្បីជម្រុញការផលិត លើសពីនេះ កម្មវិធីASPIREនឹងលើកផែនការសែ្វងរក ដៃគូទិញ លក់ ផលិតផលទាំងនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម