ប្រជុំពិភាក្សា ជាមួយសមាជិកសក្តានុពល នៅតាម បណ្តុំអជីវកម្មចិញ្ចឹមកង្កែប និងត្រី
ចេញ​ផ្សាយ ២២ ឧសភា ២០២០
275

ប៉ៃលិន៖ ថ្ងៃអង្គារ៦រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ ក្រោមការសម្របសម្រូលផ្នែកបច្ចេកទេសពីសំណាក់ក្រុមទីប្រឹក្សាកម្មវិធី ASPIRE ក្រុមការងារបច្ចេកទេសអនុកម្មវិធីទី៣នៃកម្មវិធីASPIRE បានដឹកនាំការប្រជុំពិភាក្សា ជាមួួយសមាជិកសក្តុានុពល នៅតាម បណ្តុំអជីវកម្មចិញ្ចឹមកង្កែប និងត្រី ដែលស្ថិតនៅភូមិអូរដូនតា និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ បានជួបផ្ទាល់និងពិភាក្សាជាមួយសមាជិកនែបណ្តុំអជីវកម្មចិញ្ចឹមកង្កែប ១៤នាក់ (ស្រី ៨នាក់) និង សមាជិកនែបណ្តុំ អជីវកម្មចិញ្ចឹមកត្រី ១៦នាក់ (ស្រី៧នាក់) ។ ខ្លឹមសារនៃការប្រជុំគឺពិភាក្សាទុនវិនិយោគរួមគ្នា រវាងកម្មវិធីASPIRE និងកសិករ ក្នុងផែនការអជីកម្ម សមត្ថភាពផលិតកម្មរបស់កសិករម្នាក់ៗ តាមគ្រួសារ។ នៅចុងបញ្ចប់នៃការពិភាក្សា សមាជិកនែ បណ្តុំអជីវកម្មចិញ្ចឹមកង្កែបចំនួន០៨នាក់ និង សមាជិកនែបណ្តុំអជីវកម្ម ចិញ្ចឹមត្រី០៦នាក់ បានព្រមព្រៀង នឹងបន្តការពិភាក្សា រៀបចំផែនការលំអិតនៃផលិតកម្មឡើងវិញជាមូុយក្រុមការងារ ក្រុមការងារ បច្ចេកទេសអនុកម្មវិធីទី៣ កម្មវិធីASPIRE ។

ចំនួនអ្នកចូលទស្សនា
Flag Counter