រៀបចំកម្មវិធីប្រជុំ MSP នៅបណ្តុំអជីវកម្មបន្លែ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៤ ឧសភា ២០២០
317

ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២០ ក្រុមទីប្រឹក្សាកម្មវិធី ASPIRE, មន្ត្រីក្រុមការងារអនុកម្មវិធីទី១ និងCEW បានរៀបចំកម្មវិធីប្រជុំ MSP នៅបណ្តុំអជីវកម្មបន្លែ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានអ្នកចូលរួមសរុប ២៧នាក់ ស្រី១៨ នាក់។ កម្មវិធីបានដំណើរការប្រកបដោយបរិកាសរីករាយ និងទទួលបានលទ្ធផល តាមការគ្រោងទុក៖(១). អ្នកប្រមូលទិញទំពាំងបារាំង០៣នាក់ យល់ព្រម បង្កើនការប្រាស្រ័យទាក់ទងល្អ និងសហការគ្នា ក្នុងការប្រមូលទិញទំពាំងបារាំង ពីកសិករសមាជិកបណ្តុំ និងកសិករក្នុងភូមិសាស្រ្តនេះ ព្រមទាំងយល់ព្រមចូលរួម ទទួលកិច្ចសន្យាទិញលក់ ក្រោមការសម្របសម្រួល វិធីASPIRE បរិមាណប្រមូលទិញ គឺប្រមាណពី២០គ.ក្រ/១ថ្ងៃ (២). អ្នកប្រមូលទិញ បន្លែ០១នាក់ យល់ព្រមចូលរួមទទួល កិច្ចសន្យាទិញលក់ត្រប់ចង្កោម និងម្ទេស(អាចម៍សត្វ និងម្ទេសដៃនាង)ពីសមាជិកបណ្តុំ បរិមាណប្រមូលទិញ គឺប្រមាណពី៥០ ទៅ ១០០ គ.ក្រ/១ថ្ងៃ (៣). តម្រូវការទីផ្សារបច្ចុប្បន្ន ដែលបណ្តុំកសិករមិនទាន់បានចាប់អារម្មណ៍ផលិតគឺល្ហុងបន្លែ គឺត្រូវការ១តោន/ថ្ងៃ ៕ 

ចំនួនអ្នកចូលទស្សនា
Flag Counter